ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំធំសាលាខេត្តស្ទឹងត្រែងបានបើកកិច្ចប្រជុំ ពិនិត្យផ្ទៀងផ្ទាត់ស្ថិតិបច្ចុប្បន្នភាពទីតាំងដីរដ្ឋដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្រោមវត្តមានលោក ប៉ែន លីណាត អភិបាលរងនៃគណៈ អភិបាលខេត្ត និងជាប្រធានក្រុមការងារចុះបញ្ជីដីរដ្ឋថ្នាក់ខេត្ត កិច្ចប្រជុំនេះមានការចូលរួមដោយ តំណាងមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់។