ថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តអមដោយមន្ត្រីជំនាញពីររូប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយណែនាំការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោលឆ្នាំ២០២៤ តាមប្រព័ន្ធ SARMIS ជូនដល់រដ្ឋបាលស្រុកសៀមប៉ាង និងរដ្ឋបាលឃុំទាំង៥ នៃស្រុក។កិច្ចប្រជុំផ្សព្វផ្សាយនេះរៀបចំឡើងនៅសាលប្រជុំរដ្ឋបាលស្រុកសៀមប៉ាង។