ជ្រើសរើសភាសា: Khmer Khmer English English
ចូលឆ្នាំចិនខេត្តស្ទឹងត្រែងទទួលបានភ្ញៀវទេសចរជាង៥ពាន់នាក់
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០១ ខែកុម្ភះ ឆ្នាំ ២០២៣

ស្ទឹងត្រែង:ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានឲ្យដឹងថាភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តក្នុងខេត្តស្ទឹងត្រែងក្នុងឪកាសចូលឆ្នាំចិនរយះពេល ៤ថ្ងៃចាប់ពីថ្ងៃទី២១ដល់២៤ខែមករា ឆ្នាំ២០២៣ខេត្តស្ទឹងត្រែងទទួលបានភ្ញៀវទេសចរសរុបចំនួន៥.២០១នាក់ ក្នុងនោះរួមមានភ្ញៀវជាតិចំនួន៥.១៧៨នាក់ និងភ្ញៀវអន្តរជាតិចំនួន២៣នាក់។

១-ភ្ញៀវទេសចរតាមរមណីយដ្ឋាន

-ភ្ញៀវទេសចរជាតិ៤.៤២៧នាក់

-ភ្ញៀវទេសចរអន្តរជាតិចំនួន ពុំមាន 

២-ភ្ញៀវទេសចរស្នាក់នៅ

-ភ្ញៀវទេសចរជាតិ៧៥១នាក់

-ភ្ញៀវទេសចរអន្តរជាតិចំនួន២៣នាក់។

   ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានឲ្យដឹងទៀតថាក្រោយពីស្ថានភាពកូវីដបានស្ងប់ស្ងាត់។ប្រមុខរាជរដ្ឋាភិបាលបើកប្រទេសឲ្យមានភ្ញៀវទេសចរចេញចូលផងនោះជាមួយនឹងការអភិវឌ្ឍន៍ផ្លូវស្ពានភ្ញៀវទេសចរជាតិនិងអន្តរជាតិចាប់ផ្ដើមមានកំណើនឡើងវិញជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនដែលកន្លងផុតទៅថ្មីនេះ។

ព័ត៌មានទាក់ទង