ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាបណ្តុះបណ្តាលស្តីពី “របៀបសរសេរអត្ថបទ, ការគ្រប់គ្រងហ្វេសប៊ុក, បច្ចេកទេសថតរូប, ការប្រើប្រាស់គេហទំព័រ”
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ ២០២២

នាថ្ងៃពុធ ១៥រោច ខែកក្ដិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលលើកទី២ ស្តីពី “របៀបសរសេរអត្ថបទ, បច្ចេកទេសថតរូប, ការគ្រប់គ្រងហ្វេសបុក, និងការគ្រប់គ្រងគេហទំព័រ” ដែលបានបញ្ចប់ក្នុងវគ្គទី១នេះដោយជោគជ័យ។ សិក្ខាសាលាបណ្តុះបណ្តាលនេះដឹកនាំដោយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការរង អ គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ និងមានការចូលរួមពីប្រធាន, អនុប្រធាន, និងមន្ត្រីបង្គោលប្រចាំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត និងមន្ត្រីជំនាញនៃ អ.គ.ហ. ក្រោមកិច្ចសហការជាមួយអង្គភាពសារព័ត៌មានកោះសន្តិភាពដើម្បីរៀបចំដំណើរការសិក្ខាបណ្តុះបណ្តាល។

ព័ត៌មានទាក់ទង