នាព្រឹកថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣
មន្រ្តីជំនាញនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន៣រូបបានចូលរួមវគ្គសិក្ខាសាលា ស្តីពីការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអញ្ជើញចូលរួមពីតំណាងគណៈកម្មការអន្តរក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, តំណាងក្រសួង-ស្ថាប័នតំណាងគណៈអភិបាលរាជធានី-ខេត្ត និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត។ សិក្ខាសាលានេះមានគោលបំណង៖
-បង្កើនការយល់ដឹងអំពីនីតិវិធីនៃការធ្វើប័ណ្ណកម្មសិទ្ធិនីតិវិធីនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនិង នីតិវិធីនៃការស្នើសុំជំរះទ្រព្យសម្បត្តិរដ្ឋពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
-ជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលស្ថិតក្រោមការកាន់កាប់ដោយក្រសួង-ស្ថាប័នថ្នាក់កណ្តាល និងជំរុញឱ្យមន្ទីរជំនាញតាមរាជធានី-ខេត្តដាក់ពាក្យស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ
-ពិគ្រោះយោបល់លើបញ្ហាប្រឈមនៃការធ្វើប័ណ្ណកម្មសិទ្ធិកន្លងមក។