នាព្រឹកថ្ងៃ សុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចាស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣មន្ត្រីជំនាញ២រូប នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ។សាលាសាលានេះប្រព្រឹត្តទៅនៅសណ្ឋាគារ និងរមណីយដ្ឋានឆ្នេរសុខា ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ។