នាព្រឹកថ្ងៃទីពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣
ខែមីនា ឆ្នាំ២០២៤ លោកអនុប្រធានមន្ទីរ និងលោកស្រីប្រធានការិយាល័យថវិកាមន្ទីរជំនាញបានចូលរួមពិធីសំណេះសំណាលអបអរសាទរខួបលើកទី១១៣
ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤
ក្រោមប្រធានបទ “ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន
ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ដោយមានការអញ្ជើញចូលរួមពីលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី
រដ្ឋមន្រ្តីក្រសួងកិច្ចការនារី,
ព្រមទាំងមានការចូលរួមរបស់
លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ សរុបចំនួន ២៥០នាក់
នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។