នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានអមដំណេីរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ តង់ ប្រេងសាំង ប្រេងម៉ាស៊ូត និងថវិកា ជូនដល់កងកម្លាំងឈរជើងការពារនៅភូមិសាស្រ្ត អន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យត្រង់ចំនុចតំបន់ត្រពាំងគគី(ភូមិ១) អូររំដេង (ភូមិ២) អូរវល្លិ៍៥តំឡឹង(ភូមិ៣)។