នាព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៤ លោកប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តបានចូលរួមពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា
អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស,ឯកឧត្តម
ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង,ឯកឧត្តម ឈាង ឡាក់
ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីអ្នកឧកញ៉ា
មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ។