នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្ទឹងត្រែងបានចូលរួមជាមួយថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន
នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នៅក្នុងពិធីជួបសំណេះសំណាលសួរសុក្ខទុក្ខមន្ត្រីនគរបាលការពារព្រំដែនគោក
និងនាំយកអំណោយមួយចំនួនយកទៅប្រគល់ជូនកងវរសេនាតូចអន្តរាគមន៍លេខ ៣៩៤
ចំណុះយោធភូមិភាគទី៤ និងកងវរសេនាតូចនគរបាលការពារព្រំដែកគោកលេខ ១០៥
ដែលកំពុងប្រចាំការនៅមុំ៣ ស្ថិតក្នុងភូមិសែនតេជៈ ឃុំមរតក ស្រុកជាំក្សាន្ត
ខេត្តព្រះវិហារនាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦នាពេលខាងមុខនេះ