រសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចូលរួម កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារសម្រាប់ខែបន្ទាប់ ដើម្បីពង្រឹងប្រសិទ្ធភាពការងារពហុវិស័យ ការផ្ដល់សេវាសាធារណៈ ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្រោមអធិបតីភាព ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត។