នាព្រឹកថ្ងៃសុក្រ ១០រោច ខែទុតិយាសាឍ
ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្ត បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី
ខេត្ត ឆ្នាំ២០២៤-២០២៦ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ស៊ី សួន អភិបាលរង នៃគណៈអភិបាលខេត្ត ,លោកអនុប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្ត ,លោកស្រីអនុប្រធានរតនាគារខេត្ត ព្រមទាំងមានការចូលរួមពីមន្រ្តីជំនាញ
រដ្ឋបាលខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត មន្រ្តីជំនាញក្រុង ស្រុក ជំទប់ទី១
និងជំនួយការហិរញ្ញវត្ថុរបស់ ឃុំ សង្កាត់។