នាព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំធំសាលាខេត្តស្ទឹងត្រែង បានបេីកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០១២សហវ.សរ.អហក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចុះថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៣ ស្តីពីការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល ចំណាយថវិកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៣ ក្រោមអធីបតីភាព ឯក ឧត្តម សុី សួន អភិបាលរងនៃគណៈអភិបាលខេត្ត,លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត,លោកប្រធានរតនាគារខេត្ត និងមានការចូលរួមដោយមន្រ្តីជំនាញ រដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់។