នាព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ សាលប្រជុំធំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែងបានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់រដ្ឋបាលថ្នាក់ជាតិ ក្រោមអធិបតីភាព ឯកឧត្តម ថោង ស្រាន់ អភិបាលរង នៃគណៈអភិបាលខេត្ត,តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត,លោកស្រីអនុប្រធានរតនាគារខេត្ត ព្រមទាំងមានការចូលរួមដោយមន្រ្តីជំនាញមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។