ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃពុធ ៧កេីត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ សាលប្រជុំធំរដ្ឋបាលខេត្តស្ទឹងត្រែងបានបេីកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម សុី សួន អភិបាលរង នៃគណៈអភិបាលខេត្ត,តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត,លោកស្រីអនុប្រធានរតនាគារខេត្ត ព្រមទាំងមានការចូលរួមដោយមន្រ្តីជំនាញ រដ្ឋបាលខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត,ក្រុង ស្រុក មេឃុំ និងជំនួយការហិរញ្ញវត្ថុឃុំសង្កាត់ជុំវិញខេត្ត។

ព័ត៌មានទាក់ទង