នាព្រឹកថ្ងៃសុក្រ ១១កើត
ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៤-២០២៦
និងការរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ក្រោមអធិបតីភាព
ឯកឧត្តម ស៊ី សួន អភិបាលរង នៃគណៈអភិបាលខេត្ត,លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត,លោកប្រធានរតនាគារខេត្ត
ព្រមទាំងមានការចូលរួមពីមន្រ្តីគណនេយ្យមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។