នារសៀលថ្ងៃដដែល ថ្ងៃព្រហស្បតិ៏ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី ខេត្ត ឆ្នាំ២០២៥-២០២៧ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ស៊ី សួន អភិបាលរង នៃគណៈអភិបាលខេត្ត,តំណាងអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត,លោកប្រធានរតនាគារខេត្ត ព្រមទាំងមានការចូលរួមពីមន្រ្តីជំនាញ រដ្ឋបាលខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត មន្រ្តីជំនាញក្រុង ស្រុក និងឃុំ សង្កាត់។