នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានរៀបចំកិច្ចប្រជុំប្រចាំខែស្តីពីការអនុវត្តការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ កិច្ចប្រជុំនេះ ដឹកនាំដោយលោកប្រធានមន្ទីរ និងមានការចូលរួមពីប្រធានការិយាល័យ អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីក្រោមឱវាទទាំងអស់។