ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំណែនាំពិនិត្យផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២៣
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃព្រហស្បតិ៏ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំកិច្ចប្រជុំណែនាំពិនិត្យផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ស៊ី សួន អភិបាលរងខេត្ត,ឯកឧត្តម សុខ ធី តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,លោក ខេង ទិត្យសីហា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងមានការចូលរួមពី មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាល ក្រុង ស្រុក ឃុំសង្កាត់។

ព័ត៌មានទាក់ទង