រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តបានបើកកិច្ចប្រជុំណែនាំ ពិនិត្យ ផ្គូរផ្គង
និងវាយតម្លៃលើការរៀបចំនិងគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ តារាងកើនឡើងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២២
កិច្ចប្រជុំនេះមានការចូលរួមដោយតំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ
និងចំណូលមិនមែនសារពើពន្ធ,មន្ទីរជំនាញ អង្គភាព រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំសង្កាត់។