នាព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តអមដោយមន្ត្រីជំនាញពីររូប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយណែនាំការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោលឆ្នាំ២០២៤ តាមប្រព័ន្ធ SARMIS ជូនដល់រដ្ឋបាលស្រុកសេសាន និងឃុំទាំង៧ នៃរដ្ឋបាលស្រុកសេសាន ក្រោមវត្តមានលោក សុវណ្ណ ពិសេដ្ឋ អភិបាលនៃគណៈអភិបាលស្រុកសេសាន។កិច្ចប្រជុំផ្សព្វផ្សាយនេះរៀបចំឡើងនៅសាលប្រជុំរដ្ឋបាលស្រុកសេសាន។