នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានរៀបចំកិច្ចប្រជុំប្រចាំខែស្តីពីការអនុវត្តការងារប្រចាំខែកុម្ភ: និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ កិច្ចប្រជុំនេះ ដឹកនាំដោយលោកប្រធានមន្ទីរ និងមានការចូលរួមពីលោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីទាំងអស់។